Monday, December 15, 2014

លោកយាយម្នាក់ចំណាយ​លុយ​ជាង 6,400$ ដើម្បី​ការពារ​ខ្លួន​ពី​ប្រព័ន្ធ Wi-Fi និងសេវាទូរស័ព្ទ

មកទល់ឆ្នាំ 2014 នេះហើយ ប្រព័ន្ធ Wi-Fi និងសេវាទូរស័ព្ទ​គឺ​បាន​គ្រប​ដណ្តប់​ទាំង​អស់​ទៅ​ហើយ​នៅ​តាម​ផ្ទះ​ប្រជាជន និង​ទី​សាធារណៈ ហើយ​ប្រព័ន្ធ​ទាំង​នេះ​វា​នឹង​មិន​ផ្តល់​ផល​ប៉ះពាល់​អ្វី​នោះ​ឡើយ​ដល់​ខ្លួន ​អ្នក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យាយ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Stefanie Russell រស់​នៅ​ក្នុង​ភូមិ​មួយ​នៃ​ចក្រ​ភព​អង់គ្លេស​មិន​ពេញ​ចិត្ត​នឹង​សេវា Wi-Fi និង​ប្រព័ន្ធ​ទូរស័ព្ទ​ប៉ុន្មាន​នោះ​ទេ ហើយ​គាត់​ថែម​ទាំង​បាន​ចំណាយ​ទឹក​ប្រាក់​របស់​គាត់​រាប់​ពាន់​ដុល្លា​ឯណោះ​ ដើម្បី​ការពារ​ខ្លួន​គាត់​ពី​វា​ថែម​ទៀតផង។
លោកយាយបានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់​ប្រមាណ​ជា 6,400 ដុល្លារ​សហរដ្ឋ​អាមេរិច ដើម្បី​ជួល​ក្រុម​អ្នក​បច្ចេក​ទេស​អោយ​លាប​ថ្នាំ​ពាស​ពេញ​ផ្ទះ​របស់​គាត់ ដែល​ថ្នាំ​នោះ​អាច​ប្រឆាំង​ទៅ​នឹង​រលក​សញ្ញា​របស់ Wi-Fi និង​សេវា​ទូរស័ព្ទ​បាន។ ថ្នាំ​នេះ​ត្រូវ​បាន​លាប​ជា​បួន​ស្រទាប់​ឯ​ណោះ​ទាំង​ខាង​ក្នុង និង​ក្រៅ​ផ្ទះ ដើម្បី​រក្សា​សុវត្ថិភាព​ខ្ពស់​របស់​លោក​យាយ​ពី​សេវា Wi-Fi និង ទូរស័ព្ទ​ចេញ​ពី​ប្រភព​ខាងក្រៅ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មានបរទេសមួយ​បាន​អោយ​ដឹង​ថា លោក​យាយ​មាន​ប្រតិកម្ម​ខ្លាំង​ណាស់​ទៅ​នឹង​សេវា​នេះ ពោល​គាត់​នឹង​ឈឺ​ក្បាល រឺ​ក្អួត​ចង្អោរ​បាន។ អាការៈ​លោក​យាយ​នេះ​ហាក់​បី​ដូច​ជា​ប្លែក​ខ្លាំង​ណាស់ ព្រោះ​អី​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​អោយ​ដឹង​ថា ត្រឹម​តែ​សេវា​របស់ Wi-Fi និង ទូរស័ព្ទ​ដែល​រត់​ឆ្លង​កាត់​យើង វា​នឹង​មិន​ផ្តល់​ផល​អាក្រក់​អ្វី​ឡើយ។ សព្វ​ថ្ងៃ​នេះ លោក​យាយ​មិន​មាន​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិច​ដូច​ជា​ទូរស័ព្ទ កុំព្យូទ័រ ប្រើ​អ៊ីនធឺណែត និង​អ៊ីម៉ែល​នោះ​ទេ ពោល​ជីវិត​គាត់​ស្ថិត​នៅ​ក្នុង​ភាព​សាមញ្ញបំផុត។
ក្រៅពីការពារផ្ទះគាត់ពីសេវា Wi-Fi របស់អ្នកជិតខាង​មិន​អោយ​ជ្រាប​ចូល និង​សេវា​ទូរស័ព្ទ​ហើយ​នោះ គាត់​ក៏​មាន​ឧបករណ៍​វាស់​ស្ទង់​កម្រិត Wi-Fi ទុក​តាម​ខ្លួន​ផង​ដែរ ដើម្បី​ទុក​សម្រាប់​ការពារ​ខ្លួន។ លោក​យាយ Russell ពិត​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវិត​ដែល​គ្មាន​គ្រឿង​អេឡិច​ត្រូនិនេះ​ខ្លាំង​ ណាស់ ព្រោះ​អី​វា​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​ល្អ សុខភាព​ល្អ និង​មាន​សុវត្ថិភាពផងដែរ។
ជាការពិតណាស់ សេវា Wi-Fi និង ទូរស័ព្ទពិតជាគ្មាន​ផល​ប៉ះ​ពាល់​ធំ​ដុំ​អ្វី​ដល់​សុខភាព​របស់​យើង​នោះ​ទេ ប៉ុន្តែ​សារធាតុ​វិទ្យុ​សកម្ម​របស់​ទូរស័ព្ទ និង​ម៉ាស៊ីន Wi-Fi Router ទើប​អាច​ផ្តល់​ផល​ប៉ះ​ពាល់​បាន។ ហេតុ​ដូច្នេះ​ហើយ​កំឡុង​ពេល​យើង​សម្រាក សូម​ទុក​ទូរស័ព្ទ​ដៃ​អោយ​ឆ្ងាយ​ពី​គ្រែ​ដេក និង​បិទ​ម៉ាស៊ីន Wi-Fi នៅ​ពេល​ដែល​យើង​មិន​ប្រើប្រាស់។

ប្រភពៈ​ Huawei
ដោយៈ​​ BenYamin
3:34pm 23 តុលា

តើប្រព័ន្ធ CDMA ខុសគ្នា​អ្វី​ខ្លះ​ពី​ប្រព័ន្ធ GSM?

នៅក្នុងពិភពលោកយើងនាពេលបច្ចុប្បន្នសេវា ឬក៏ប្រព័ន្ធ​របស់​ទូរស័ព្ទ​បាន​ចែក​ចេញ​ជា 2 ធំៗ​គឺ CDMA និង GSM ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចោទ​ជា​សំនួរ​ថា តើ CDMA នឹង​ជា​ប្រព័ន្ធ​អ្វី ចុះ GSM ជា​ប្រព័ន្ធ​អ្វី​ដែរ? រឿង​នេះ​បាន​ធ្វើ​អោយ​យើង​ឈឺ​ក្បាល​មិន​តិច​នោះ​ទេ តែ​កុំ​បារម្មណ៍​អី Cambo Report នឹង​ធ្វើ​ការ​បក​ស្រាយ​ប្រាប់​ទៅ​ដល់​ប្រិយមិត្ត​អោយ​បាន​ជ្រាប​ច្បាស់​អំពី ​ប្រព័ន្ធ​ធំៗ​ទាំង 2 ខាង​លើ​ដូច​ខាងក្រោម។
 កាលណានិយាយដល់រឿង CDMA និង GSM ភាគច្រើន​គឺ​ជា​អត្ថបទ​មួយ ដែល​គេ​តែង​តែ​និយាយ​នៅ​ឯ​ប្រទេស​មហា​អំណាច​អាមេរិច ព្រោះ​នៅ​ទី​នោះ​គឺ​ជា​ទ្វីប​មួយ ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដោយ​មាន​ប្រព័ន្ធ CMDA ខ្ពស់​ជា​ជាង​ទ្វីប​ដទៃ​ទៀត​លើ​សកល​លោក រី​ឯ​នៅ​ទ្វីប​អាស៊ី​យើង​វិញ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ GSM ចំនួន 99% ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​គ្មាន​នរណា​ម្នាក់​ប្រើ​ប្រាស់​ប្រព័ន្ធ CDMA នោះ​ទេ បើ​ទោះ​បី​ជា​មាន​ក៏​មាន​ចំនួន​តិច​តួច​បំផុត។ ពាក្យ​ថា CDMA បាន​មក​ពី​ពាក្យ​ហៅ​ពេញ​ថា Code Division Multiple Access និង GSM មកពី​ពាក្យ​ថា Global System for Mobiles ដោយ​វា​មាន​ប្រវត្តិ​កើត​ឡើង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ 1987 មក​ម៉្លេះ ហើយ​បាន​បន្ត​រីក​ដុះ​ដាល និង​ប្រើ​ប្រាស់​ពី​មនុស្ស​គ្រប់​ទ្វីប​ទាំងអស់។

GSM គឺមានភាពងាយស្រួលប្រើប្រាស់ជាជាង CDMA សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​ទ្វីប​អាស៊ី​ព្រោះ​រាល់​ទូរស័ព្ទ​ប្រើ​ប្រាស់ ​ប្រព័ន្ធ GSM ទាំង​អស់​តម្រូវ​អោយ​ប្រើ​ប្រាស់​ស៊ីម​កាត ហើយ​ស៊ីម​កាត​នោះ​យើង​ត្រូវ​ចុះ​ឈ្មោះ​ទិញ​ពី​ក្រុមហ៊ុន​ស្រាប់ ដូច្នេះ​រាល់​ពេល​ចង់​ផ្លាស់​ប្ដូរ​ទូរស័ព្ទ​ពី​មួយ​ស៊េរី​ទៅ​មួយ​ស៊េរី អ្នក​ប្រើ​ប្រាស់​ពុំ​ចាំបាច់​ទៅ​ដល់​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​ឈ្មោះ ឬ​លេខ​កូដ​អ្វី​រញ៉េ​រញ៉ៃ​ឡើយ។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​កាន់​តែ​ងាយ​ស្រួល ដោយ​អាច​ទិញ​ស៊ីម​កាត​នៅ​ប្រទេស​នោះ​ហើយ​ដាក់​ប្រើ​ប្រាស់​ភ្លាមៗ​តែ​ម្ដង ចំនែក​ឯ​សេវា 4G-LTE ក៏​ងាយ​ស្រួល​ផង​ដែរ អោយ​តែ​ទូរស័ព្ទ និង​ស៊ីម​កាត​នោះ​អាច​ប្រើ​ប្រាស់​បាន គឺ​អាច​ប្រើ​ប្រាស់​បាន​ទាំងអស់។
ទាំងអស់នេះនៅមិនទាន់អស់នៅឡើយនោះទេ បើ​និយាយ​ទៅ​ដល់​ផ្នែក​បច្ចេក​វិទ្យា​របស់​ប្រព័ន្ធ​ទាំង 2 អោយ​កាន់​តែ​ស៊ី​ជម្រៅ​វិញ​ឃើញ​ថា វា​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​ដូច​ជា​ប្រព័ន្ធ សុវត្ថិភាព រលក​វិសាល​គម ចំនួន​ប្រើ​ប្រាស់​ពាស​ពេញ​ពិភព​លោក អត្រា​ផ្ទេរ​ទិន្នន័យ និង កម្រិត​វិទ្យុ​សកម្ម
ជាដើម -ល-។
1. ប្រព័ន្ធសុវត្ថិភាព
រវាង CDMA និង GSM ប្រព័ន្ធដែលមានសុវត្ថិភាពជាងគេនោះ​គឺ CDMA ព្រោះ​វា​ប្រើ​ប្រាស់​កូដ​ផ្សេងៗ​គ្នា​ទាំង​អស់​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ ដូច្នេះ​នៅ​ពេល​មាន​រឿង​អ្វី​កើត​ឡើង ឬ​មាន​ជន​ណា​ម្នាក់​ចង់ Hack គឺ​ពិត​ជា​ពិបាក​ធ្វើ​ទៅ​បាន​ណាស់។ ហើយ​សេវា​របស់ CDMA ក៏​ខ្លាំង​ជា​ជាង GSM ផង​ដែរ បើ​ស្ថិត​នៅ​ក្នុង​តំបន់​ពោរ​ពេញ​ទៅ​ដោយសេវា។
2. ​ រលកវិសាលគម
ប្រព័ន្ធ CMDA មានរលកវិសាលគម (Spectrum Frequencies) ល្បឿន 850MHz ទៅដល់ 1900MHz រីឯ GSM ក៏​មាន​ល្បឿន 850MHz ដល់ 1900MHz ដូចគ្នា។
3. ចំនួនអ្នកប្រើប្រាស់
ដូចអ្វីដែលខ្ញុំបានរៀបរាបប្រាប់ខាងលើ​អញ្ចឹង CDMA មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​តែ​នៅ​អាមេរិច​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​ធំៗ 2 មាន​វត្តមាន​នៅ​ទី​នោះ​ដូច​ជា Sprint និង Verizon ជា​ដើម ដូច្នេះ​ចំនួន​សរុប​របស់​អ្នក​ប្រើ​ប្រាស់ CDMA នៅ​ក្នុង​ពិភព​លោក​មាន​ចំនួន​ត្រឹម​តែ 20% ប៉ុណ្ណោះ រីឯ GSM វិញ​មាន​ចំនួន​ដល់​ទៅ 80% ដោយ​ក្នុង​នោះ​មាន​ប្រទេស​ជាង 210 បាន​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ GSM។
4. អត្រាផ្ទេទិន្នន័យ
ប្រព័ន្ធសេវា CDMA មានល្បឿនផ្ដល់ទិន្នន័យ​បាន​រហ័ស​ជា​ជាង GSM បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា ដោយ CDMA ប្រើ​ប្រាស់​បច្ចេក​វិទ្យា EVDO ដើម្បី​បញ្ជូន​ទិន្នន័យ​បាន​ល្បឿន​ដល់​ទៅ 2 mbps ចំនែក GSM ប្រើ​ប្រាស់​បច្ចេក​វិទ្យា EDGE ដែល​មាន​ល្បឿន​ខ្ពស់​បំផុត​ត្រឹម​តែ 384 kbps ប៉ុណ្ណោះ។ ដូច្នេះ​រាល់​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត ទស្សនា​វីដេអូ​ក្នុង​កម្រិត​រូបភាព​ច្បាស់ ឬ Download នោះ​គឺ CDMA មាន​ល្បឿន​ស៊ី​ដាច់ GSM។
5. កម្រិតវិទ្យុសកម្ម
កម្រិតវិទ្យុសកម្មយើងមិនអាចមើលឃើញនឹងភ្នែក​នោះ​ទេ ហើយ​វា​ក៏​ជា​រលក​វិទ្យុ​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង​ផង​ដែរ ក្នុង​នោះ​ដោយ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ប្រព័ន្ធ GSM មាន​កម្រិត​វិទ្យុ​សកម្ម​ច្រើន​ជា​ជាង CDMA ដល់​ទៅ 28 ដង​ឯ​ណោះ។ ហេតុ​នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ស៊ីម​កាត គឺ​ត្រូវ​ជួប​ប្រទះ​នឹង​រលក​វិទ្យុ​សកម្ម​ច្រើន ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រើន​ជា​ជាង​អ្នក​ប្រើ​ប្រាស់ CDMA។

ខ្សែក្រវាត់ពិសេស អាច​អោយ​អ្នក​សាក​ថ្ម​ស្មាត​ហ្វូន​តាម​ខ្លួន​បាន​គ្រប់​ពេល​វេលា និងគ្រប់ទីកន្លែង!

យើងធ្លាប់តែឃើញឧបករណ៍​សាក​ថ្ម​ស្មាត​ហ្វូន​ជា​លក្ខណៈ Power Bank ហើយ​វា​បាន​ជួយ​ទៅ​ដល់​ការ​ប្រើប្រាស់​ស្មាត​ហ្វូន​របស់​យើង​បាន​យ៉ាង​ច្រើន ​នៅ​ពេល​ធ្វើ​ដំ​នើរ​ទៅ​កាន់​ទីឆ្ងាយ ឬ​តំបន់​គ្មាន​ប្រភព​អគ្គីសនី​ជាដើម តែវា​ក៏​មាន​គុណវិបត្តិ​ផង​ដែរ ដោយ​វា​រញ៉េរញ៉ៃ​នៅ​ពេល​យក​តាម​ខ្លួន​ដែល​ប្រៀប​បាន​ទៅ​នឹង​ស្មាតហ្វូន​មួយ​ ទៀត​ទៅ​ហើយ ដូច្នេះ​អ្នក​ប្រើ​ប្រាស់ Power Bank គឺ​ហាក់​ដូច​ជា​យក​ស្មាត​ហ្វូន 2 គ្រឿង​តាម​ខ្លួន​អញ្ចឹង​ដែរ។ យ៉ា​ងណា​មិញ​សម្រាប់​ថ្ងៃ​អនា​គត​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​មាន​ឧបករណ៍​ពិ​សេស​ថ្មី​មួយ​ផ្សេង​ទៀត ដែល​ជា​កា​រកែ​ច្នៃ​ប្រឌិត​ដ៏​ថ្មី​ស្រឡាង​របស់​ក្រុម Nifty សម្រាប់​ជួយ​ទៅ​ដល់​ការ​សាក​ថ្ម​ស្មាត​ហ្វូន​របស់​យើង​ទាំង​អស់​គ្នា​អោយ​ បាន​កាន់​តែ​ប្រសើរ និង​មាន​ភាព​ងាយ​ស្រួល ដោយ​ពុំ​ចាំបាច់​យក​ឧ​បករណ៍​ផ្សេងៗ​តាម​ខ្លួន​នាំតែ​រញ៉េរញ៉ៃ​ឡើយ។

ឧបករណ៍ថ្មី ដែលនឹងត្រៀមបង្ហាញខ្លួននា​ថ្ងៃ​អនាគត​ដ៏​ខ្លី​នោះ​គឺ​ខ្សែ​ក្រវាត់​ពិសេស ដែល​វា​មានតួ​នាទី​ជា​ខ្សែ​ក្រ​វ៉ាត់​ផង និង​ជា​ប្រភព​ភ្លើង​សម្រាប់​អោយ​យើង​ធ្វើ​ការ​សាក​ថ្ម​ស្មាត​ហ្វូន​បាន​យ៉ាង ​ប្រសើរ និង​ងាយ​ស្រួល​បំផុត។ គំនិត​កែ​ច្នៃ​ខ្សែ​ក្រវ៉ាត់​ពី​សេស​នេះ​ឡើងគឺ​ដើម្បី​កាត់​បន្ថយ​ការ​យក​ ឧបករណ៍​តាម​ខ្លួន ព្រោះ​ខ្សែក្រវ៉ាត់​ត្រូវបាន​យកទៅ​ប្រើ​ប្រាស់​រាល់​ថ្ងៃពី​សំណាក់​មនុស្ស​ ទូទាំង​ពិភពលោក ដូច្នេះ​ហើយ​ទើប​បាន​ជាក្រុម Nifty បាន​ធ្វើ​ការ​បង្កើត​គម្រោង​ផលិត​ខ្សែក្រវ៉ាត់ Xoo ចេញ​មក​ដោយ​ពាក់​នៅ​ជាប់​នឹង​ខ្លួន​មនុស្ស​ស្រាប់ ហើយ​ថែម​ទាំង​អាច​សាកថ្ម​ទៅ​កាន់​ស្មាតហ្វូន​បាន​យ៉ាង​ប្រសើ​រថែម​ទៀត​ផង ដែល​នេះ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់​ទៅ​ដល់​ការ​ប្រើ​ប្រាស់​ ស្មាត​ហ្វូន​មិនថា iPhone ឬ​ស្មាត​ហ្វូន Android ឡើយ។ 
 ពាក់ព័ន្ធនឹងការផលិតខ្សែក្រវ៉ាត់​ទំនើប​មួយ​នេះ​គឺ​មិន​មែន​ជា​រឿង​ងាយ​ ស្រួល​ឡើយ គឺ​ត​ម្រូវ​អោយ​មាន​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​មករួម​គំនិត​គ្នា ដើម្បី​ផលិត​អោយ​បាន​ចេញ​ជា​រូបរាង និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ពិសេស​ក្នុង​ការ​ផ្ទុក​កម្លាំង​ថ្ម​នៅ​ក្នុង ​នោះ ដោយ​ប្រើប្រាស់​ថ្ម​ពិសេស​ម្យ៉ាង​ឈ្មោះ Lithium Ceramic Polymer Flexible Battery អាច​ធ្វើ​ការ​បត់​បែន​តាម​ខ្សែ​ក្រវ៉ាត់​បាន រួម​ទាំង​គុណភាព និង​ប្រព័ន្ធ​ការពារ​សុវត្ថិ​ភាព​ផង​ដែរ។ ខ្សែ​ក្រវ៉ាត់ Xoo មាន​ទម្ងន់​ដូច​ទៅ​នឹង​ខ្សែ​ក្រវ៉ាត់​មាន​លក់​នៅ​តាម​ទីផ្សារ​ផងដែរ ដោយ​ខ្សែវា​ត្រូវ​បាន​ផលិត​ចេញ​ពី​ជ័រ​ស្វិត​គុណភាព​ខ្ពស់ (តែ​មិន​ដល់​ខ្សែ​ក្រវ៉ាត់​ផលិត​ចេញ​ពី​ស្បែក​សត្វ​ឡើយ) ក៏ដូច​ជា​កម្លាំង​ថ្ម 2100mAh អាច​ធ្វើការ​សាកថ្ម​ស្មាតហ្វូន​បាន​គួរសម តាម​រយៈ​ឌុយ USB បង្កប់​មក​ជា​មួយ​ខ្សែ​ក្រវ៉ាត់​ស្រាប់។ ដោយ​យោង​តាម​ក្រុម​ផលិត Nifty បាន​ប្រាប់​អោយ​ដឹង​ថា​បើ​សាកថ្ម iPhone 6 ចាប់ពីថ្ម 0% រហូត​ដល់ 100% គឺ​ចំនាយ​ពេល 2 ម៉ោង​កន្លះ។ 
 
+នៅពេលអ្នកប្រើប្រាស់ខ្សែក្រវ៉ាត់នេះ​សាក​ថ្ម​ទៅ​កាន់​ស្មាត​ហ្វូន​អស់ អ្នក​តម្រូវ​អោយ​ធ្វើ​ការ​សាក​ថ្ម​ខ្សែ​ក្រវ៉ាត់​នេះ​ដូច​ធ្វើ​ការ​សាក​ថ្ម​ ទូរស័ព្ទ​ផងដែរ ដែល​មាន​គ្រាប់ LED សម្រាប់​បញ្ជាក់​ប្រាប់​ថា​សាកថ្ម​ពេញ ឬ​មិន​ទាន់​ពេញ​នៅ​លើ​ក្បាល​ខ្សែក្រវ៉ាត់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ក្រវ៉ាត់ Xoo នា​ពេល​បច្ចុប្បន្ន​នៅ​មិនទាន់​បាន​ប្រកាស​ចេញ​លក់​ជាផ្លូវ​ការ​នៅ​ឡើយ​ នោះទេ ព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ផលិត និង​រៃ​អង្គាស​ថវិកា​ពី​មហាជន ដោយ​គោល​បំណង​ប្រមូល​យក​ប្រាក់ 50000$ ដើម្បី​ចាប់​ផ្ដើមផលិត ហើយ​នៅ​ពេល​វា​ចេញ​លក់​គឺ Xoo មាន​តម្លៃ​ប្រហែលជា 150$ ប៉ុណ្ណោះ។  

ប្រភពៈ​ DigitalTrend
ដោយៈ​​ BenYamin
11:35am 22 វិច្ឆិកា

អង្គផ្ទុកទិន្នន័យ Seagate ទំហំ 8000GB ចាប់​ផ្ដើម​បើក​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​តម្លៃ

សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់​កុំព្យូទ័រ Desktop ទាំង​អស់​ហើយ​ចង់​បាន​អង្គ​ផ្ទុក​ទិន្នន័យ Hard Disk ទំហំធំ ដើម្បី​ផ្ទុក​ឯក​សារ​ជា​ច្រើន ពិសេស​អ្នក​លេង​ហ្គេម កាត់​ត​វីដេអូ សរសេរ​កម្មវិធី ឬ​អ្នក​បញ្ចូល​ភ្លេង​ទូរស័ព្ទ​ជា​ដើម​នោះ នៅ​មិន​យូរទេ អ្នក​នឹង​បាន​រីករាយ​ជា​មួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ជំនាន់​ចុង​ក្រោយ​គេ​ បង្អស់​របស់​ក្រុម​ហ៊ុន Seagate ដែល​ទើប​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​វា​មាន​ទំ​ហំធំ​ដល់​ទៅ 8TB ឬ 8000GB ឯណោះ សម្រាប់ Hard Disk មួយ​គ្រាប់ ធានា​ថា​អ្នក​នឹង​ចំនេញ​ទី​កន្លែង​ដាក់ Hard Disk និង​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍​ខ្លាច​អស់ Memory សម្រាប់​ផ្ទុក​ឯក​សារ​នោះ​ទេ។
 គួរបញ្ជាក់ប្រាប់ផងដែរថា Hard Disk របស់ Seagate ទំហំ 8000GB នោះ​មាន​ល្បឿន​រង្វិល 5900 ជុំ​ក្នុង​មួយ​នាទី ក៏​ដូច​ជា​ទំហំ Cache 128GB និង​មាន Interface Sata 6Gbps ដែល​បង្ក​អោយ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ Copy ឯក​សារ​ចូល និង Delete ឯក​សារ​ទំហំ​ធំៗ ដោយ​ប្រើ​ប្រាស់​រយៈ​ពេល​ខ្លី តែ​កុំ​ច្រឡំ​ថា​វា​មាន​ល្បឿន​លឿន​ជា​ជាង​អង្គ​ផ្ទុក​ទិន្នន័យ SSD និង SSHD អោយ​សោះ ព្រោះ Hard Disk នេះ​ពុំ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ដើម្បី​រក្សា​ទិន្នន័យ​ឡើយ ផ្ទុក​ទៅ​វិ​ញ​វា​ប្រើ​ប្រាស់​ឌីស​ចំនួន 7 ស្រទាប់​ដើម្បី​ផ្ទុក File ទាំង​នោះ ដូច្នេះ​ល្បឿន​វា​គឺ​ដូច​ទៅ​នឹង Hard Disk ធម្មតា​អញ្ចឹង​ដែរ ខុស​ត្រង់​តែ​វា​មាន​មេម៉ូរី​ធំ​អាច​ផ្ទុក​ឯក​សារ​បាន​ច្រើន​ប៉ុណ្ណោះ។ ជាក់​ស្ដែង Hard Disk ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ចេញ​លក់​ហើយ​នៅ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ត្រឹមតែ 260$ ប៉ុណ្ណោះ ហើយ​ក៏​កំពុង​វិច​ខ្ចប់​យ៉ាង​ច្រើន​លាន​គ្រាប់​ដើម្បី​យក​ទៅ​លក់​នៅ​តា​ មបណ្ដា​ប្រទេស​ជា​ច្រើន​ទូ​ទាំង​សក​លោក ដោយ​ក្នុង​នោះ​យើង​ជឿ​ថា​ប្រទេស​កម្ពុជា​នឹង​មាន​លក់​ផង​ដែរ តែ​មិន​មែន​ក្នុង​ខែ ធ្នូ នេះ​ឡើយ វា​អាច​នឹង​ចាប់​ផ្ដើម​មាន​វត្ត​មាន​បន្តិច​ម្ដងៗ​ម្ដង​នៅ​តាម​ហាង​លក់​ កុំព្យូទ័រ​ធំៗ​នា​ដើមឆ្នាំ 2015 ខាង​មុខ។
 ដូច្នេះសម្រាប់អ្នកមានតម្រូវការអង្គផ្ទុកទិន្នន័យខ្ពស់ សូម​ជ្រើស​រើស​យក Seagate ទំហំ 8000GB នេះ​ចុះ​អ្នក​នឹ​ង​មិន​ខក​បំណង​ឡើយ ហើយ​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍​ខ្លាច​អស់​កន្លែង​សម្រាប់​ដាក់ Hard Disk នៅ​ក្នុង​ម៉ាស៊ីន​ទៀត​ដែរ ពិសេស​នោះ​គឺ​ទិញ​មួយ​ប្រើ​ប្រាស់​បាន​យូរ មិន​ចាំ​បាច់​ចំនាយ​ប្រាក់​ទិញ​អង្គ​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​ទៀត​ឡើយ តែ​បើ​គិត​ថា​ទំហំ 8000GB ហើយ​នៅ​ប្រើ​ប្រាស់​មិន​គ្រាន់​ទៀត​គឺ​ទិញ 2 គ្រាប់​មក​ជា​ការ​ស្រេច ដែល​អ្នក​នឹង​ទទួល​បាន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 16000GB។