Tuesday, December 30, 2014

ចេះតែមាន!!! យកកាមេរ៉ា iPhone 6 សាកល្បងជាមួយកាមេរ៉ារបស់ CNN

Harvey ជាភ្នាក់ងារ អ្នកកាន់កាមេរ៉ារបស់ទូរស្សន៍ CNN មួយរូប បានធ្វើការប្រៀបធៀប នូវកាមេរ៉ាធំរបស់ខ្លួនជាមួយនឹង កាមេរ៉ាទូរស័ព្ទ iPhone 6 ដែលជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple. ក្នុងទិដ្ឋភាពនោះដែរ រូបគេបានថតជាប្រភេទវីដេអូ ក្នុងការប្រៀបធៀបគ្នា នៅខណៈពេលយប់ នៅក្នុងទីក្រុងមួយ។ ទោះមិននិយាយក៏ដឹងចម្លើយបានដែរថា កាមេរ៉ា iPhone 6 ប្រាកដជាមិនអាចយកឈ្នះ កាមេរ៉ាប្រភេទធំៗ របស់បុរសរូបនោះបានទេ។ ទោះជាយ៉ាងណា Harvey បានបញ្ជាក់ថាសំរាប់កម្រិតរូបភាពប៉ុណ្ណឹង គឺល្អគួរសម ហើយម្យ៉ាងវិញទៀតក៏អាចយកជាការបានដែរ បើពេលណាមានព័ត៌មានអ្វីមួយ ដែលខ្លួនពុំបានកាន់កាមេរ៉ាមកជាមួយ នោះ iPhone 6 គឺជាជំនួយដ៏ល្អរបស់គាត់។ រូបប៉ុន្មានសន្លឹកខាងក្រោមជាការប្រៀបធៀប។

https://www.youtube.com/watch?v=b-tL7GYh0Bw&feature=player_embedded#t=0

No comments:

Post a Comment