មកទល់ឆ្នាំ 2014 នេះហើយ ប្រព័ន្ធ Wi-Fi និងសេវាទូរស័ព្ទគឺបានគ្របដណ្តប់ទាំងអស់ទៅហើយនៅតាមផ្ទះប្រជាជន និងទីសាធារណៈ ហើយប្រព័ន្ធទាំងនេះវានឹងមិនផ្តល់ផលប៉ះពាល់អ្វីនោះឡើយដល់ខ្លួន អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ លោកយាយមួយរូបដែលមានឈ្មោះថា Stefanie Russell រស់នៅក្នុងភូមិមួយនៃចក្រភពអង់គ្លេសមិនពេញចិត្តនឹងសេវា Wi-Fi និងប្រព័ន្ធទូរស័ព្ទប៉ុន្មាននោះទេ ហើយគាត់ថែមទាំងបានចំណាយទឹកប្រាក់របស់គាត់រាប់ពាន់ដុល្លាឯណោះ ដើម្បីការពារខ្លួនគាត់ពីវាថែមទៀតផង។
លោកយាយបានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ប្រមាណជា 6,400 ដុល្លារសហរដ្ឋអាមេរិច ដើម្បីជួលក្រុមអ្នកបច្ចេកទេសអោយលាបថ្នាំពាសពេញផ្ទះរបស់គាត់ ដែលថ្នាំនោះអាចប្រឆាំងទៅនឹងរលកសញ្ញារបស់ Wi-Fi និងសេវាទូរស័ព្ទបាន។ ថ្នាំនេះត្រូវបានលាបជាបួនស្រទាប់ឯណោះទាំងខាងក្នុង និងក្រៅផ្ទះ ដើម្បីរក្សាសុវត្ថិភាពខ្ពស់របស់លោកយាយពីសេវា Wi-Fi និង ទូរស័ព្ទចេញពីប្រភពខាងក្រៅ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មានបរទេសមួយបានអោយដឹងថា លោកយាយមានប្រតិកម្មខ្លាំងណាស់ទៅនឹងសេវានេះ ពោលគាត់នឹងឈឺក្បាល រឺក្អួតចង្អោរបាន។ អាការៈលោកយាយនេះហាក់បីដូចជាប្លែកខ្លាំងណាស់ ព្រោះអីតាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានអោយដឹងថា ត្រឹមតែសេវារបស់ Wi-Fi និង ទូរស័ព្ទដែលរត់ឆ្លងកាត់យើង វានឹងមិនផ្តល់ផលអាក្រក់អ្វីឡើយ។ សព្វថ្ងៃនេះ លោកយាយមិនមានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដូចជាទូរស័ព្ទ កុំព្យូទ័រ ប្រើអ៊ីនធឺណែត និងអ៊ីម៉ែលនោះទេ ពោលជីវិតគាត់ស្ថិតនៅក្នុងភាពសាមញ្ញបំផុត។
ក្រៅពីការពារផ្ទះគាត់ពីសេវា Wi-Fi របស់អ្នកជិតខាងមិនអោយជ្រាបចូល និងសេវាទូរស័ព្ទហើយនោះ គាត់ក៏មានឧបករណ៍វាស់ស្ទង់កម្រិត Wi-Fi ទុកតាមខ្លួនផងដែរ ដើម្បីទុកសម្រាប់ការពារខ្លួន។ លោកយាយ Russell ពិតជាពេញចិត្តជាមួយនឹងជីវិតដែលគ្មានគ្រឿងអេឡិចត្រូនិនេះខ្លាំង ណាស់ ព្រោះអីវាធ្វើអោយគាត់មានអារម្មណ៍ល្អ សុខភាពល្អ និងមានសុវត្ថិភាពផងដែរ។
ជាការពិតណាស់ សេវា Wi-Fi និង ទូរស័ព្ទពិតជាគ្មានផលប៉ះពាល់ធំដុំអ្វីដល់សុខភាពរបស់យើងនោះទេ ប៉ុន្តែសារធាតុវិទ្យុសកម្មរបស់ទូរស័ព្ទ និងម៉ាស៊ីន Wi-Fi Router ទើបអាចផ្តល់ផលប៉ះពាល់បាន។ ហេតុដូច្នេះហើយកំឡុងពេលយើងសម្រាក សូមទុកទូរស័ព្ទដៃអោយឆ្ងាយពីគ្រែដេក និងបិទម៉ាស៊ីន Wi-Fi នៅពេលដែលយើងមិនប្រើប្រាស់។
ប្រភពៈ Huawei
ដោយៈ BenYamin
3:34pm 23 តុលា
No comments:
Post a Comment