មកទល់ឆ្នាំ 2014 នេះហើយ ប្រព័ន្ធ Wi-Fi
និងសេវាទូរស័ព្ទគឺបានគ្របដណ្តប់ទាំងអស់ទៅហើយនៅតាមផ្ទះប្រជាជន
និងទីសាធារណៈ
ហើយប្រព័ន្ធទាំងនេះវានឹងមិនផ្តល់ផលប៉ះពាល់អ្វីនោះឡើយដល់ខ្លួន
អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ លោកយាយមួយរូបដែលមានឈ្មោះថា
Stefanie Russell
រស់នៅក្នុងភូមិមួយនៃចក្រភពអង់គ្លេសមិនពេញចិត្តនឹងសេវា Wi-Fi
និងប្រព័ន្ធទូរស័ព្ទប៉ុន្មាននោះទេ
ហើយគាត់ថែមទាំងបានចំណាយទឹកប្រាក់របស់គាត់រាប់ពាន់ដុល្លាឯណោះ
ដើម្បីការពារខ្លួនគាត់ពីវាថែមទៀតផង។
លោកយាយបានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ប្រមាណជា 6,400
ដុល្លារសហរដ្ឋអាមេរិច
ដើម្បីជួលក្រុមអ្នកបច្ចេកទេសអោយលាបថ្នាំពាសពេញផ្ទះរបស់គាត់
ដែលថ្នាំនោះអាចប្រឆាំងទៅនឹងរលកសញ្ញារបស់ Wi-Fi
និងសេវាទូរស័ព្ទបាន។
ថ្នាំនេះត្រូវបានលាបជាបួនស្រទាប់ឯណោះទាំងខាងក្នុង
និងក្រៅផ្ទះ ដើម្បីរក្សាសុវត្ថិភាពខ្ពស់របស់លោកយាយពីសេវា Wi-Fi
និង ទូរស័ព្ទចេញពីប្រភពខាងក្រៅ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មានបរទេសមួយបានអោយដឹងថា
លោកយាយមានប្រតិកម្មខ្លាំងណាស់ទៅនឹងសេវានេះ ពោលគាត់នឹងឈឺក្បាល
រឺក្អួតចង្អោរបាន។ អាការៈលោកយាយនេះហាក់បីដូចជាប្លែកខ្លាំងណាស់
ព្រោះអីតាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានអោយដឹងថា
ត្រឹមតែសេវារបស់ Wi-Fi និង ទូរស័ព្ទដែលរត់ឆ្លងកាត់យើង
វានឹងមិនផ្តល់ផលអាក្រក់អ្វីឡើយ។ សព្វថ្ងៃនេះ
លោកយាយមិនមានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដូចជាទូរស័ព្ទ
កុំព្យូទ័រ ប្រើអ៊ីនធឺណែត និងអ៊ីម៉ែលនោះទេ
ពោលជីវិតគាត់ស្ថិតនៅក្នុងភាពសាមញ្ញបំផុត។
ក្រៅពីការពារផ្ទះគាត់ពីសេវា Wi-Fi
របស់អ្នកជិតខាងមិនអោយជ្រាបចូល និងសេវាទូរស័ព្ទហើយនោះ
គាត់ក៏មានឧបករណ៍វាស់ស្ទង់កម្រិត Wi-Fi ទុកតាមខ្លួនផងដែរ
ដើម្បីទុកសម្រាប់ការពារខ្លួន។ លោកយាយ Russell
ពិតជាពេញចិត្តជាមួយនឹងជីវិតដែលគ្មានគ្រឿងអេឡិចត្រូនិនេះខ្លាំង
ណាស់ ព្រោះអីវាធ្វើអោយគាត់មានអារម្មណ៍ល្អ សុខភាពល្អ
និងមានសុវត្ថិភាពផងដែរ។
ជាការពិតណាស់ សេវា Wi-Fi និង
ទូរស័ព្ទពិតជាគ្មានផលប៉ះពាល់ធំដុំអ្វីដល់សុខភាពរបស់យើងនោះទេ
ប៉ុន្តែសារធាតុវិទ្យុសកម្មរបស់ទូរស័ព្ទ និងម៉ាស៊ីន Wi-Fi Router
ទើបអាចផ្តល់ផលប៉ះពាល់បាន។ ហេតុដូច្នេះហើយកំឡុងពេលយើងសម្រាក
សូមទុកទូរស័ព្ទដៃអោយឆ្ងាយពីគ្រែដេក និងបិទម៉ាស៊ីន Wi-Fi
នៅពេលដែលយើងមិនប្រើប្រាស់។
ប្រភពៈ Huawei
ដោយៈ BenYamin
3:34pm 23 តុលា
No comments:
Post a Comment