Saturday, December 20, 2014

លោក​ Mark Zuckerberg ប៊ិះ​ភ័យ​ស្លាំង​មុខ​​​ដោយសារ​ស្ត្រី​ម្នាក់​​​​សួរ​ថា “បើ​យើង​​មាន​កូន​ជាមួយ​គ្នា​ តើ​គិត​ធ្វើ​យ៉ាង​ណា​​​​ចំពោះ Facebook”!



 
លោក ​ Mark Zuckervberg ប៊ិះ​ស្លាំង​មុខ​ដោយសារ​ស្ត្រី​ម្នាក់​​​​សួរ​ថា "បើ​យើង​​មាន​កូន​ជាមួយ​គ្នា​ តើ​គិត​ធ្វើ​យ៉ាង​ណា​ជាមួយ Facebook"!ប្រភព៖​ today

លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook មាន​ដំបូន្មាន​ខ្លះៗ​ជុំវិញ​ការ​យល់​ឃើញ​របស់​ឪពុកម្ដាយ​ដែល​មិន​ចង់​ឱ្យ​ កូនៗ​ប្រើ Facebook ថា «កុំ​ហាម​ពួក​គេ​អី»។ នៅ​ក្នុង​វេទិកា​សំណួរ​ចម្លើយ​ជា​សាធារណៈ​លើកទី២ ក្នុង​ឆ្នាំ២០១៤ ដែល​បាន​ធ្វើឡើង​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចូលរួម​សួរ​សំណួរ​ដែល​ជា​ស្ត្រី​មាន​កូន​ស្ថិត​ក្នុង​វ័យ​ជំទង់​ម្នាក់ ​បាន​សួរ​តទល់​ផ្ទាល់​ជាមួយ​លោក Zuckerberg ថា៖ «ខ្ញុំ​ជា​ម្ដាយ​ម្នាក់​ដែល​មាន​កូន​វ័យ​ជំទង់​ម្នាក់ ហើយ​ប្រសិន​​លោក​ និង​ខ្ញុំ​រៀបការ​ជាមួយ​គ្នា តើ​យើង​គួរ​ធ្វើ​យ៉ាងណា​ចំពោះ Facebook ជាមួយ​កូនស្រី​របស់​យើង?» តើ​ប្រិយមិត្ត​ដឹង​ពី​ចម្លើយ​យ៉ាងណា​របស់​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ ល្បីល្បាញ​នេះ​ឬ​ទេ?

មហាសេដ្ឋី​វ័យក្មេង Zuckerberg ប៊ិះ​ស្លាំង​មុខ​ដោយសារ​សំណួរ​ចុងក្រោយ​អម​ដោយ​សំឡេង​សើច​ហាក់​ដូច​ជា​ចំអក​ របស់​ស្ត្រី​ម្នាក់ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ទៅវិញ​បែប​កំប្លែង​ស្ងួត។ ទោះបី​លោក​មិន​ទាន់​មាន​កូន តែ​លោក​បាន​ឆ្លើយ​ថា លោក​នឹង​អនុញ្ញាត​ដោយ​មិន​ហាមឃាត់​ក្នុង​ការ​ប្រើ​បណ្ដាញ​សង្គម​ឬ​ បច្ចេកវិទ្យា​នោះ​ទេ។

... របៀប​លាក់​មិន​ឱ្យ Friend អ្នក​ដឹង​ថាអ្នក​បាន​អាន​សារ Facebook របស់​គេ អនុវត្ត​លើ​កុំព្យូទ័រ​ប្រើ​កម្មវិធី Chrome (មាន​វីដេអូ) ...

«ខ្ញុំ​គិត​ថា ពេល​ខ្លះ​សង្គម​​បាន​ដាក់​សម្ពាធ​លើ​​ក្មេងៗ​បន្តិច​ហើយ ដែល​នៅ​ពេល​ខ្លះ ពួក​យើង​ជា​​មនុស្ស​ធំ ធ្វើឲ្យ​ពួក​គេ​មាន​ភាព​ស្មុគស្មាញ​ជាង​ការ​ដែល​អ្នក​អាច​ស្រមៃ​ដល់» លោក Zuckerberg និយាយ​ដូច្នេះ។ «ខ្ញុំ​ចង់​ឱ្យ​កូនៗ​របស់​ខ្ញុំ ប្រើប្រាស់​​​បច្ចេកវិទ្យា​ ដោយសារ​តែ​វា​គឺ​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​សម្រួល​ការ​រៀនសូត្រ​​ និង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ»។ ទោះបី​ជា លោក Zuckerberg ឆ្លើយ​គាំទ្រ​ដល់​ការ​អនុញ្ញាត​ឱ្យ​ក្មេងៗ​ប្រើ Facebook និង​បច្ចេកវិទ្យា​ក៏ដោយ ប៉ុន្តែ​លោក​ក៏​បាន​ដាស់តឿន​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​ពិត​ ប្រាកដ ដែល​ក្រុមហ៊ុន​ធ្វើការ​ដើម្បី​ការពារ ដោយ​ក្មេងៗ​អាយុ​ក្រោម ១៣ឆ្នាំ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រើប្រាស់ Facebook បាន​នោះ​ទេ។​

គួរ​រំលឹក​ថា នៅ​ក្នុង​វេទិកា​សំណួរ​-ចម្លើយ​ដដែល​នេះ លោក Mark Zuckerberg ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ប៊ូតុង Dislike ថា​លោក​មិន​ចង់​បន្ថែម​ប៊ូតុង​មិន​ចូលចិត្ត​នេះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើ ឬ​ម្ចាស់ Status ខ្មាសគេ​ដោយសារ friend បញ្ចេញ​ចំណាប់អារម្មណ៍​តាម​ការ​ចុច​ប៊ូតុង Dislike ទៅវិញ៕
ប្រភព៖​ today.com

No comments:

Post a Comment