លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook មានដំបូន្មានខ្លះៗជុំវិញការយល់ឃើញរបស់ឪពុកម្ដាយដែលមិនចង់ឱ្យ កូនៗប្រើ Facebook ថា «កុំហាមពួកគេអី»។ នៅក្នុងវេទិកាសំណួរចម្លើយជាសាធារណៈលើកទី២ ក្នុងឆ្នាំ២០១៤ ដែលបានធ្វើឡើងពីពេលថ្មីៗនេះ អ្នកចូលរួមសួរសំណួរដែលជាស្ត្រីមានកូនស្ថិតក្នុងវ័យជំទង់ម្នាក់ បានសួរតទល់ផ្ទាល់ជាមួយលោក Zuckerberg ថា៖ «ខ្ញុំជាម្ដាយម្នាក់ដែលមានកូនវ័យជំទង់ម្នាក់ ហើយប្រសិនលោក និងខ្ញុំរៀបការជាមួយគ្នា តើយើងគួរធ្វើយ៉ាងណាចំពោះ Facebook ជាមួយកូនស្រីរបស់យើង?» តើប្រិយមិត្តដឹងពីចម្លើយយ៉ាងណារបស់ស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គម ល្បីល្បាញនេះឬទេ?
មហាសេដ្ឋីវ័យក្មេង Zuckerberg ប៊ិះស្លាំងមុខដោយសារសំណួរចុងក្រោយអមដោយសំឡេងសើចហាក់ដូចជាចំអក របស់ស្ត្រីម្នាក់ ប៉ុន្តែលោកបានឆ្លើយតបទៅវិញបែបកំប្លែងស្ងួត។ ទោះបីលោកមិនទាន់មានកូន តែលោកបានឆ្លើយថា លោកនឹងអនុញ្ញាតដោយមិនហាមឃាត់ក្នុងការប្រើបណ្ដាញសង្គមឬ បច្ចេកវិទ្យានោះទេ។
... របៀបលាក់មិនឱ្យ Friend អ្នកដឹងថាអ្នកបានអានសារ Facebook របស់គេ អនុវត្តលើកុំព្យូទ័រប្រើកម្មវិធី Chrome (មានវីដេអូ) ...
«ខ្ញុំគិតថា ពេលខ្លះសង្គមបានដាក់សម្ពាធលើក្មេងៗបន្តិចហើយ ដែលនៅពេលខ្លះ ពួកយើងជាមនុស្សធំ ធ្វើឲ្យពួកគេមានភាពស្មុគស្មាញជាងការដែលអ្នកអាចស្រមៃដល់» លោក Zuckerberg និយាយដូច្នេះ។ «ខ្ញុំចង់ឱ្យកូនៗរបស់ខ្ញុំ ប្រើប្រាស់បច្ចេកវិទ្យា ដោយសារតែវាគឺជាវិធីសាស្ត្រមួយក្នុងការសម្រួលការរៀនសូត្រ និងការអភិវឌ្ឍជំនាញនៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ»។ ទោះបីជា លោក Zuckerberg ឆ្លើយគាំទ្រដល់ការអនុញ្ញាតឱ្យក្មេងៗប្រើ Facebook និងបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែលោកក៏បានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាពិត ប្រាកដ ដែលក្រុមហ៊ុនធ្វើការដើម្បីការពារ ដោយក្មេងៗអាយុក្រោម ១៣ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រើប្រាស់ Facebook បាននោះទេ។
គួររំលឹកថា នៅក្នុងវេទិកាសំណួរ-ចម្លើយដដែលនេះ លោក Mark Zuckerberg ក៏បានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងប៊ូតុង Dislike ថាលោកមិនចង់បន្ថែមប៊ូតុងមិនចូលចិត្តនេះទេ ព្រោះវាអាចធ្វើឱ្យអ្នកប្រើ ឬម្ចាស់ Status ខ្មាសគេដោយសារ friend បញ្ចេញចំណាប់អារម្មណ៍តាមការចុចប៊ូតុង Dislike ទៅវិញ៕
ប្រភព៖ today.com
No comments:
Post a Comment