ក្រុមហ៊ុន Nokia នឹងលែងលូកដៃចូលក្នុងដំណើរការអភិវឌ្ឍសេវាកម្មផែនទី HERE និងពពួកកម្មវិធីស្វែងរកទីតាំងផ្សេងៗដំណើរការនៅលើប្រព័ន្ធ ប្រតិបត្តិការ Windows Phone តទៅទៀតហើយ។ ទោះបីជា HERE Map ដំបូងឡើងត្រូវបានបង្កើតដោយ Nokia ក៏ដោយ ប៉ុន្តែចាប់ពីពេលនេះទៅ ទិន្នន័យផែនទីសេវាកម្មនេះ គឺនឹងផ្ដល់អាជ្ញាប័ណ្ណដោយក្រុមហ៊ុន Microsoft វិញ ដែលនឹងទទួលរ៉ាប់រងលើការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះជំនួស Nokia។
ម្យ៉ាងទៀត ក្រុមហ៊ុន Nokia មិនមានបំណងបោះបង់ HERE map ទេ ប៉ុន្តែនឹងនាំមកវិញនូវសេវាកម្មផែនទីរឹតតែប្រកបដោយសមត្ថភាពជាង មុនថែមទៀត។ ក្រុមហ៊ុនបានបង្កើតកម្មវិធីផែនទីសម្រាប់ដំណើរការលើ Android រួចមកហើយ ចំណែកប្រព័ន្ធប្រតិបត្តិការ iOS ក៏កំពុងសំងំអភិវឌ្ឍគ្រោងនឹងសម្រេចបាននៅឆ្នាំក្រោយ។ ទោះជាយ៉ាងណា កម្មវិធីសេវាកម្មផែនទីនៅលើ Windows Phone លែងជារបស់ Nokia ហើយ គឺគ្រប់គ្រងដោយ Microsoft វិញ៕
... Nokia សហការជាមួយក្រុមហ៊ុនប្រព័ន្ធព័ត៌មានភូមិសាស្ត្រល្បីលើលោក អភិវឌ្ឍសេវាកម្មផែនទី Here Maps អាចទស្សន៍ទាយស្ថានភាពចរាចរណ៍បាន ...
... Tablet របស់ Nokia ថ្មីសន្លាងប្រើអាជ្ញាប័ណ្ណម៉ាកផលិតផលខ្លួន គឺផលិត និងជួលយីហោប្រើដោយ Foxconn ...
ប្រភព៖ gsmarena
No comments:
Post a Comment