សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់កុំព្យូទ័រ Desktop ទាំងអស់ហើយចង់បានអង្គផ្ទុកទិន្នន័យ Hard Disk ទំហំធំ ដើម្បីផ្ទុកឯកសារជាច្រើន ពិសេសអ្នកលេងហ្គេម កាត់តវីដេអូ សរសេរកម្មវិធី ឬអ្នកបញ្ចូលភ្លេងទូរស័ព្ទជាដើមនោះ នៅមិនយូរទេ អ្នកនឹងបានរីករាយជាមួយនឹងអង្គផ្ទុកទិន្នន័យជំនាន់ចុងក្រោយគេ បង្អស់របស់ក្រុមហ៊ុន Seagate ដែលទើបនឹងប្រកាសចេញជាផ្លូវការកាលពីប៉ុន្មានខែមុននេះ ដោយវាមានទំហំធំដល់ទៅ 8TB ឬ 8000GB ឯណោះ សម្រាប់ Hard Disk មួយគ្រាប់ ធានាថាអ្នកនឹងចំនេញទីកន្លែងដាក់ Hard Disk និងមិនចាំបាច់ព្រួយបារម្មណ៍ខ្លាចអស់ Memory សម្រាប់ផ្ទុកឯកសារនោះទេ។
គួរបញ្ជាក់ប្រាប់ផងដែរថា Hard Disk របស់ Seagate ទំហំ 8000GB នោះមានល្បឿនរង្វិល 5900 ជុំក្នុងមួយនាទី ក៏ដូចជាទំហំ Cache 128GB និងមាន Interface Sata 6Gbps ដែលបង្កអោយមានលក្ខណៈងាយស្រួលក្នុងការ Copy ឯកសារចូល និង Delete ឯកសារទំហំធំៗ ដោយប្រើប្រាស់រយៈពេលខ្លី តែកុំច្រឡំថាវាមានល្បឿនលឿនជាជាងអង្គផ្ទុកទិន្នន័យ SSD និង SSHD អោយសោះ ព្រោះ Hard Disk នេះពុំប្រើប្រាស់បន្ទះឈីបដើម្បីរក្សាទិន្នន័យឡើយ ផ្ទុកទៅវិញវាប្រើប្រាស់ឌីសចំនួន 7 ស្រទាប់ដើម្បីផ្ទុក File ទាំងនោះ ដូច្នេះល្បឿនវាគឺដូចទៅនឹង Hard Disk ធម្មតាអញ្ចឹងដែរ ខុសត្រង់តែវាមានមេម៉ូរីធំអាចផ្ទុកឯកសារបានច្រើនប៉ុណ្ណោះ។ ជាក់ស្ដែង Hard Disk ស៊េរីថ្មីនេះ ត្រូវបានប្រកាសចេញលក់ហើយនៅក្នុងតម្លៃប្រហាក់ប្រហែលត្រឹមតែ 260$ ប៉ុណ្ណោះ ហើយក៏កំពុងវិចខ្ចប់យ៉ាងច្រើនលានគ្រាប់ដើម្បីយកទៅលក់នៅតា មបណ្ដាប្រទេសជាច្រើនទូទាំងសកលោក ដោយក្នុងនោះយើងជឿថាប្រទេសកម្ពុជានឹងមានលក់ផងដែរ តែមិនមែនក្នុងខែ ធ្នូ នេះឡើយ វាអាចនឹងចាប់ផ្ដើមមានវត្តមានបន្តិចម្ដងៗម្ដងនៅតាមហាងលក់ កុំព្យូទ័រធំៗនាដើមឆ្នាំ 2015 ខាងមុខ។
ដូច្នេះសម្រាប់អ្នកមានតម្រូវការអង្គផ្ទុកទិន្នន័យខ្ពស់ សូមជ្រើសរើសយក Seagate ទំហំ 8000GB នេះចុះអ្នកនឹងមិនខកបំណងឡើយ ហើយក៏មិនចាំបាច់ព្រួយបារម្មណ៍ខ្លាចអស់កន្លែងសម្រាប់ដាក់ Hard Disk នៅក្នុងម៉ាស៊ីនទៀតដែរ ពិសេសនោះគឺទិញមួយប្រើប្រាស់បានយូរ មិនចាំបាច់ចំនាយប្រាក់ទិញអង្គផ្ទុកទិន្នន័យផ្សេងៗទៀតឡើយ តែបើគិតថាទំហំ 8000GB ហើយនៅប្រើប្រាស់មិនគ្រាន់ទៀតគឺទិញ 2 គ្រាប់មកជាការស្រេច ដែលអ្នកនឹងទទួលបានទំហំអង្គផ្ទុកទិន្នន័យដល់ទៅ 16000GB។
No comments:
Post a Comment