Monday, December 15, 2014

អង្គផ្ទុកទិន្នន័យ Seagate ទំហំ 8000GB ចាប់​ផ្ដើម​បើក​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​តម្លៃ

សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់​កុំព្យូទ័រ Desktop ទាំង​អស់​ហើយ​ចង់​បាន​អង្គ​ផ្ទុក​ទិន្នន័យ Hard Disk ទំហំធំ ដើម្បី​ផ្ទុក​ឯក​សារ​ជា​ច្រើន ពិសេស​អ្នក​លេង​ហ្គេម កាត់​ត​វីដេអូ សរសេរ​កម្មវិធី ឬ​អ្នក​បញ្ចូល​ភ្លេង​ទូរស័ព្ទ​ជា​ដើម​នោះ នៅ​មិន​យូរទេ អ្នក​នឹង​បាន​រីករាយ​ជា​មួយ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ជំនាន់​ចុង​ក្រោយ​គេ​ បង្អស់​របស់​ក្រុម​ហ៊ុន Seagate ដែល​ទើប​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​វា​មាន​ទំ​ហំធំ​ដល់​ទៅ 8TB ឬ 8000GB ឯណោះ សម្រាប់ Hard Disk មួយ​គ្រាប់ ធានា​ថា​អ្នក​នឹង​ចំនេញ​ទី​កន្លែង​ដាក់ Hard Disk និង​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍​ខ្លាច​អស់ Memory សម្រាប់​ផ្ទុក​ឯក​សារ​នោះ​ទេ។
 គួរបញ្ជាក់ប្រាប់ផងដែរថា Hard Disk របស់ Seagate ទំហំ 8000GB នោះ​មាន​ល្បឿន​រង្វិល 5900 ជុំ​ក្នុង​មួយ​នាទី ក៏​ដូច​ជា​ទំហំ Cache 128GB និង​មាន Interface Sata 6Gbps ដែល​បង្ក​អោយ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ Copy ឯក​សារ​ចូល និង Delete ឯក​សារ​ទំហំ​ធំៗ ដោយ​ប្រើ​ប្រាស់​រយៈ​ពេល​ខ្លី តែ​កុំ​ច្រឡំ​ថា​វា​មាន​ល្បឿន​លឿន​ជា​ជាង​អង្គ​ផ្ទុក​ទិន្នន័យ SSD និង SSHD អោយ​សោះ ព្រោះ Hard Disk នេះ​ពុំ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ដើម្បី​រក្សា​ទិន្នន័យ​ឡើយ ផ្ទុក​ទៅ​វិ​ញ​វា​ប្រើ​ប្រាស់​ឌីស​ចំនួន 7 ស្រទាប់​ដើម្បី​ផ្ទុក File ទាំង​នោះ ដូច្នេះ​ល្បឿន​វា​គឺ​ដូច​ទៅ​នឹង Hard Disk ធម្មតា​អញ្ចឹង​ដែរ ខុស​ត្រង់​តែ​វា​មាន​មេម៉ូរី​ធំ​អាច​ផ្ទុក​ឯក​សារ​បាន​ច្រើន​ប៉ុណ្ណោះ។ ជាក់​ស្ដែង Hard Disk ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ចេញ​លក់​ហើយ​នៅ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ត្រឹមតែ 260$ ប៉ុណ្ណោះ ហើយ​ក៏​កំពុង​វិច​ខ្ចប់​យ៉ាង​ច្រើន​លាន​គ្រាប់​ដើម្បី​យក​ទៅ​លក់​នៅ​តា​ មបណ្ដា​ប្រទេស​ជា​ច្រើន​ទូ​ទាំង​សក​លោក ដោយ​ក្នុង​នោះ​យើង​ជឿ​ថា​ប្រទេស​កម្ពុជា​នឹង​មាន​លក់​ផង​ដែរ តែ​មិន​មែន​ក្នុង​ខែ ធ្នូ នេះ​ឡើយ វា​អាច​នឹង​ចាប់​ផ្ដើម​មាន​វត្ត​មាន​បន្តិច​ម្ដងៗ​ម្ដង​នៅ​តាម​ហាង​លក់​ កុំព្យូទ័រ​ធំៗ​នា​ដើមឆ្នាំ 2015 ខាង​មុខ។
 ដូច្នេះសម្រាប់អ្នកមានតម្រូវការអង្គផ្ទុកទិន្នន័យខ្ពស់ សូម​ជ្រើស​រើស​យក Seagate ទំហំ 8000GB នេះ​ចុះ​អ្នក​នឹ​ង​មិន​ខក​បំណង​ឡើយ ហើយ​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្មណ៍​ខ្លាច​អស់​កន្លែង​សម្រាប់​ដាក់ Hard Disk នៅ​ក្នុង​ម៉ាស៊ីន​ទៀត​ដែរ ពិសេស​នោះ​គឺ​ទិញ​មួយ​ប្រើ​ប្រាស់​បាន​យូរ មិន​ចាំ​បាច់​ចំនាយ​ប្រាក់​ទិញ​អង្គ​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​ទៀត​ឡើយ តែ​បើ​គិត​ថា​ទំហំ 8000GB ហើយ​នៅ​ប្រើ​ប្រាស់​មិន​គ្រាន់​ទៀត​គឺ​ទិញ 2 គ្រាប់​មក​ជា​ការ​ស្រេច ដែល​អ្នក​នឹង​ទទួល​បាន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 16000GB។

No comments:

Post a Comment