Saturday, December 20, 2014

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន ១០​​​ល្បី​ល្បាញ និង​​​មាន​តម្លៃ​ទីផ្សារ​ថ្លៃ​​ជាងគេ​​លើ​លោក​​​ក្នុង​ឆ្នាំ២០១៤​



 
 
ក្រុមហ៊ុន IT ចំនួន១០ មាន​ភាព​ល្បី​ល្បាញ និង​​តម្លៃ​ទីផ្សារ​ថ្លៃ​​ជាងគេ​ក្នុង​ឆ្នាំ២០១៤ប្រភព៖​ mbaskool

កត់សំគាល់ ​វិស័យ​ព័ត៌មានវិទ្យា (IT) នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​មាន​ការ​អភិវឌ្ឍ ជឿនលឿន​យ៉ាង​ខ្លាំង ដោយសារ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​ខិតខំ ផលិត/បង្កើត ឧបករណ៍/Hardware/Software និង​សេវាកម្ម​ល្អៗ ដែល​ផ្ដល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​ដំណើរការ​អាជីវកម្ម​របស់​អតិថិជន យក​ទៅ​ប្រើប្រាស់។ ​ក្រុមហ៊ុន​ដែល​មាន​សន្ទុះ​អភិវឌ្ឍ និង​បាន​ការ​គាំទ្រ​ពី​សាធារណជន​មាន​ដូច​ជា៖ ​ក្រុមហ៊ុន Amadeus, CA, Intuit ជាមួយ Adobe, Symantec និង Microsoft ជាដើម។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​នៅ​ឆ្នាំ២០១៤ ដែល​ជិត​ផុត​ទៅ​នេះ តើ​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា (IT) ណា​ខ្លះ មាន​ឈ្មោះ​បោះ​សំឡេង និង​ទទួល​ស្គាល់​គុណភាព​ពី​សាធារណជន​លើ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក? ខាង​ក្រោម​នេះ គឺ​ជា​ក្រុមហ៊ុន IT មាន​តម្លៃ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៤ (គិត​ទៅ​លើ​​​តម្លៃ​មូលធន​នីយកម្ម​ទីផ្សារ)។

... CEO ក្រុមហ៊ុន​ Oracle ចុះ​ចេញ​ពី​តំណែងហើយ​​តែងតាំង​អ្នក​ថ្មី​​ម្ដង​ពីរ​នាក់​​ជា​សហ​នាយក​ប្រតិបត្តិ ...

១០) HCL Technology Limited
គឺជា​ក្រុមហ៊ុន​ផ្នែក​ព័ត៌មានវិទ្យា (IT) ល្អ​បំផុត​មួយ​ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា។ HCL គឺ​ជា​ប្រភេទ​ក្រុមហ៊ុន Software ដ៏​ធំ ហើយ​ផ្ដល់​ទាំង​សេវាកម្ម​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ពាក់ព័ន្ធ Web Server (Infrastructure) និង​ធ្វើ outsourcing អាជីវកម្ម (Business Process Outsourcing)។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៧៦
-ប្រភេទ​ផលិតផល/សេវាកម្ម៖ ៖ Software, Infrastructure និង Business process outsourcing
-ផលិតផល និង​សេវាកម្ម​បច្ចុប្បន្ន​មាន​នៅ​លើ ៣១ប្រទេស​លើ​ពិភពលោក
-ស្នាក់ការ​ធំ​នៅ​ទីក្រុង Noida ប្រទេស​ឥណ្ឌា
-បុគ្គលិក​សរុប ៨៥ ៥០៥​នាក់
-ចំណូល = ៤,៦៦ពាន់​លាន​ដុល្លារ
-ចំណេញ = ០,៧៣៦ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប = ៤,២៣ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ១៦,៦ពាន់​លាន​ដុល្លារ

៩) Amadeus IT Holding
ជា​ប្រភេទ​ក្រុមហ៊ុន​សាជីវកម្ម​ផ្ដល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា (Technological Solutions) ដល់​អតិថិជន។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៨៧
-ប្រភេទ​ផលិតផល/សេវាកម្ម៖ សេវាកម្ម​ធ្វើ​ដំណើរ, សណ្ឋាគារ, អាកាសចរណ៍, ផ្លូវ​រថភ្លើង, អាកាសយានដ្ឋាន, ក្រុមហ៊ុន​ជួល​រថយន្ត និង​ប្រតិបត្តិ​ករ​សាឡាង។
-ស្នាក់ការ​ធំ​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ
-បុគ្គលិក​សរុប ១១ ០០០នាក់
-ចំណូល =៤,១២ពាន់​លាន​ដុល្លារ
-ចំណេញ = ០,៧៤៧ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប = ៧,៤៨ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ១៨,៨៥ពាន់​លាន​ដុល្លារ

៨) CA Technologies
ជា​ប្រភេទ​ក្រុមហ៊ុន​ឈានមុខ​ផ្នែក​ព័ត៌មានវិទ្យា​លើ​ពិភពលោក ដែល​ផ្ដល់​ដំណោះស្រាយ និង Software ផ្គត់ផ្គង់​ដល់​អតិថិជន​ដើម្បី​គ្រប់គ្រង​ការងារ​ពាក់ព័ន្ធ​វិស័យ​នេះ។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៧៦
-ប្រភេទ​ផលិតផល/សេវាកម្ម៖ កម្មវិធី និង​សេវាកម្ម (Application and Service), ​ដំណោះស្រាយ​ផ្នែក​សហគ្រាស (Enterprise solution), សេវាកម្ម​ព័ត៌មានវិទ្យា (Service)
-ស្នាក់ការ​ធំ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក
-បុគ្គលិក​សរុប ១២ ៦០០នាក់
-ចំណូល = ៤,៦៤៣ពាន់​លាន​ដុល្លារ
-ចំណេញ = ០,៩៥៥ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប = ១១,៨១១ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ៖ ១២,០៧ពាន់​លាន​ដុល្លារ

... គេហដ្ឋាន​​របស់​ CEO និង​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​​យក្ស​ថ្លៃ​​ផុត​លេខ​ទាំង ១២​​រូប​ ...

៧) Intuit Inc
ជា​ប្រភេទ​ក្រុមហ៊ុន​ផ្ដល់ Software tool ដើម្បី​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៨៣
-ប្រភេទ​ផលិតផល/សេវាកម្ម៖ ផ្ដល់ Software និង​សេវាកម្ម​សម្រាប់​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ ពាណិជ្ជកម្ម​ប្រើប្រាស់ ជាក់ស្ដែង​កម្មវិធី Quicken និង Mint។
-ស្នាក់ការ​ធំ​នៅ​ទីក្រុង Palo Alto, រដ្ឋ​កាលីហ្វូញ៉ា
-បុគ្គលិក​សរុប ៨២០០នាក់
-ចំណូល = ៤,១៧១ពាន់​លាន​ដុល្លារ
-ចំណេញ = ០,៨៥៨​ពាន់​លាន​ដុល្លារ
-ទ្រព្យ​សម្បត្តិ​សរុប = ៥,៤៨៦ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ២២,៥០៩ពាន់​លាន​ដុល្លារ

៦) Adobe Systems Incorporated
ជា​ប្រភេទ​ក្រុមហ៊ុន​អភិវឌ្ឍ Software ឈាន​មុខ​គេ​លើ​ពិភពលោក។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៨២
-ប្រភេទ​ផលិតផល/សេវាកម្ម៖ Digital marketing (ផ្ដល់ software ផ្សេងៗ​ជា​ជំនួយ​ដល់​ផ្នែក​ផ្សព្វផ្សាយ​បែប​ឌីជីថល) និង Digital media (ស៊េរី​កម្មវិធី Adobe៖ Adobe Acrobat និង Adobe InDesignt ...ល...)
-ស្នាក់ការ​ធំ​នៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វូញ៉ា សហរដ្ឋ​អាមេរិក
-បុគ្គលិក​សរុប ១១៨៤៧នាក់
-ចំណូល = ៤,០៥៥ពាន់​លាន​ដុល្លារ
-ចំណេញ = ០,២៨៩៩៩ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប = ១០,៣៨ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ៣២,‌២៣៥ពាន់​ដុល្លារ

៥) Symantec Corporation
ជា​ប្រភេទ​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​សុវត្ថិភាព​លើ​ឧបករណ៍​ផ្ទុក​ ទិន្នន័យ និង​ប្រព័ន្ធ​ ដើម្បី​ឱ្យ​អតិថិជន​អាច​គ្រប់គ្រង​អាជីវកម្ម​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៨២
-ប្រភេទ​ផលិតផល/សេវាកម្ម៖ Security and Compliance (ផ្ដល់​ដំណោះស្រាយ​ផ្នែក​សុវត្ថិភាព ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​អ៊ិនគ្រីប​ទិន្នន័យ ជៀសវាង​បាត់បង់​ទិន្នន័យ ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​កុំព្យូទ័រ), ការ​គ្រប់គ្រង Storage and Server (ផ្ដល់​ការ​គ្រប់គ្រង​ផ្នែក​ព័ត៌មាន និង​គ្រប់គ្រង​អង្គ​ផ្ទុក​ទិន្នន័យ​ជា​លក្ខណៈ​ស្តង់ដារ) , Customer (ផ្ដល់​កម្មវិធី​សុវត្ថិភាព​កម្ចាត់​មេរោគ៖ Norton Internet Security, Norton AntiVirus, Norton Live Service, Norton Online Backup, Norton 360, Norton Mobile Security, Norton One និង Norton 360 Everywhere) និង Service (ផ្ដល់​សេវាកម្ម និង​ដំណោះស្រាយ​ដល់​អតិថិជន​ដើម្បី​ប្រើប្រាស់​កម្មវិធី Symantec) ។
-ស្នាក់ការ​ធំ​នៅ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វូញ៉ា សហរដ្ឋ​អាមេរិក
-បុគ្គលិក​សរុប ២១៥០០នាក់
-ចំណូល = ៦,៩០៦ពាន់​លាន​ដុល្លារ
-ចំណេញ = ០,៧៦៥ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​ក្រុមហ៊ុន = ១៤,៣៧៩ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ១៥,២១ពាន់​លាន​ដុល្លារ

... CEO ក្រុមហ៊ុន Oracle ប្រាក់ខែ​គោល​ ១ដុល្លារ​ ​តែ​រក​ចំណូល​បាន​ច្រើន​ជាង​គេ! ...


៤) VMware Inc.

ជា​ប្រភេទ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី Virtual Machine និង​ផ្ដល់​ដំណោះស្រាយ​លើ​ហេដ្ឋារចនាសម្ពន្ធ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ Cloud។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៨៨
-ប្រភេទ​ផលិតផល/សេវាកម្ម៖ Cloud infrastructure and management និង end-user computing។
-ស្នាក់ការ​ធំ​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វូញ៉ា សហរដ្ឋ​អាមេរិក​
-បុគ្គលិក​សរុប ១៤ ៣០០នាក់
-ចំណូល = ៥,២០៧ពាន់​លាន​ដុល្លារ
-ចំណេញ = ១,០១៤ពាន់​លាន​ដុល្លារ
-ទ្រព្យ​សម្បត្តិ​សរុប​ក្រុមហ៊ុន = ១២,៣២៧ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ៤១,៥៤៤ពាន់​លាន​ដុល្លារ

៣) SAP AG
ជា​ប្រភេទ​ក្រុមហ៊ុន Software ឈាន​មុខ​គេ​លើ​ពិភពលោក ក្នុង​ការ​ផ្ដល់​ប្រភេទ​កម្មវិធី​សម្រាប់​ផ្នែក​សហគ្រាស ​ដំណោះស្រាយ និង Cloud Subscription។
-ឆ្នាំ​បង្កើត​ក្រុមហ៊ុន ១៩៧២
-ប្រភេទ​ផលិតផល/សេវាកម្ម៖ Premise software និង Cloud software
-បុគ្គលិក​សរុប​ក្រុមហ៊ុន ៦៦ ៥៧២នាក់
-ចំណូល = ២២,៣២ពាន់​លាន​ដុល្លារ
-ចំណេញ = ៤,៤២ពាន់​លាន​ដុល្លារ
-ទ្រព្យសម្បត្តិ​សរុប​ក្រុមហ៊ុន = ៣៧,៣៣ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ៩៧,១២ពាន់​លាន​ដុល្លារ

២) Oracle Corporation
ជា​ក្រុមហ៊ុន IT ដែល​មាន​តម្លៃ​បំផុត​ចំណាត់ថ្នាក់​លេខ២។ Oracle អភិវឌ្ឍ Software សម្រាប់​សហគ្រាស និង​មាន​ជា​ផលិតផល hardware កុំព្យូទ័រ និង​សេវាកម្ម។
-ឆ្នាំ​បង្កើត ១៩៧៧
-ប្រភេទ​ផលិតផល/សេវាកម្ម៖ software, hardware system និង service
-បុគ្គលិក​សរុប​ក្រុមហ៊ុន ១២២ ៤៥៨នាក់​
-ចំណូល = ៣៧,៩ពាន់​លាន​ដុល្លារ
-ចំណេញ = ១១,១២ពាន់​លាន​ដុល្លារ
-ទ្រព្យ​សម្បត្តិ​សរុប​ក្រុមហ៊ុន = ៨៦,៥៦ពាន់​លាន​ដុល្លារ
-តម្លៃ​ទីផ្សារ = ១៨៧,៣៦ពាន់​លាន​ដុល្លារ

១) Microsoft Corporation
គឺ​ជា​ក្រុមហ៊ុន IT មាន​តម្លៃ​ជាង​គេ​លើ​ពិភពលោក ដែល​មាន​ឯកទេស​ផ្ដល់ Software, Hardware និង Service។
-ឆ្នាំ​បង្កើត ១៩៧៥
-ប្រភេទ​ផលិតផល/សេវាកម្ម៖ ឧបករណ៍​អេឡិចត្រូនិក (Device), Hardware និង​អាជ្ញាប័ណ្ណ Software ដល់​អតិជន
-បុគ្គលិក​សរុប​ក្រុមហ៊ុន ១២៨ ០៧៦នាក់ (គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០១៤)
-ចំណូល = ៧៧,៨៤៩ពាន់​លាន​ដុល្លារ
-ចំណេញ = ២១,៨៦៣ពាន់​លាន​ដុល្លារ
-ទ្រព្យ​សម្បត្តិ​សរុប​ក្រុមហ៊ុន = ១៥៣,៥៤ពាន់លានដុល្លារ
-តម្លៃ​ទីផ្សារ = ៣៣៨,១៨ពាន់​លាន​ដុល្លារ

No comments:

Post a Comment