ឧបករណ៍ថ្មី ដែលនឹងត្រៀមបង្ហាញខ្លួននាថ្ងៃអនាគតដ៏ខ្លីនោះគឺខ្សែក្រវាត់ពិសេស ដែលវាមានតួនាទីជាខ្សែក្រវ៉ាត់ផង និងជាប្រភពភ្លើងសម្រាប់អោយយើងធ្វើការសាកថ្មស្មាតហ្វូនបានយ៉ាង ប្រសើរ និងងាយស្រួលបំផុត។ គំនិតកែច្នៃខ្សែក្រវ៉ាត់ពីសេសនេះឡើងគឺដើម្បីកាត់បន្ថយការយក ឧបករណ៍តាមខ្លួន ព្រោះខ្សែក្រវ៉ាត់ត្រូវបានយកទៅប្រើប្រាស់រាល់ថ្ងៃពីសំណាក់មនុស្ស ទូទាំងពិភពលោក ដូច្នេះហើយទើបបានជាក្រុម Nifty បានធ្វើការបង្កើតគម្រោងផលិតខ្សែក្រវ៉ាត់ Xoo ចេញមកដោយពាក់នៅជាប់នឹងខ្លួនមនុស្សស្រាប់ ហើយថែមទាំងអាចសាកថ្មទៅកាន់ស្មាតហ្វូនបានយ៉ាងប្រសើរថែមទៀតផង ដែលនេះពិតជាមានភាពងាយស្រួលខ្លាំងណាស់ទៅដល់ការប្រើប្រាស់ ស្មាតហ្វូនមិនថា iPhone ឬស្មាតហ្វូន Android ឡើយ។
ពាក់ព័ន្ធនឹងការផលិតខ្សែក្រវ៉ាត់ទំនើបមួយនេះគឺមិនមែនជារឿងងាយ ស្រួលឡើយ គឺតម្រូវអោយមានក្រុមអ្នកជំនាញជាច្រើនមករួមគំនិតគ្នា ដើម្បីផលិតអោយបានចេញជារូបរាង និងប្រើប្រាស់បច្ចេកវិទ្យាពិសេសក្នុងការផ្ទុកកម្លាំងថ្មនៅក្នុង នោះ ដោយប្រើប្រាស់ថ្មពិសេសម្យ៉ាងឈ្មោះ Lithium Ceramic Polymer Flexible Battery អាចធ្វើការបត់បែនតាមខ្សែក្រវ៉ាត់បាន រួមទាំងគុណភាព និងប្រព័ន្ធការពារសុវត្ថិភាពផងដែរ។ ខ្សែក្រវ៉ាត់ Xoo មានទម្ងន់ដូចទៅនឹងខ្សែក្រវ៉ាត់មានលក់នៅតាមទីផ្សារផងដែរ ដោយខ្សែវាត្រូវបានផលិតចេញពីជ័រស្វិតគុណភាពខ្ពស់ (តែមិនដល់ខ្សែក្រវ៉ាត់ផលិតចេញពីស្បែកសត្វឡើយ) ក៏ដូចជាកម្លាំងថ្ម 2100mAh អាចធ្វើការសាកថ្មស្មាតហ្វូនបានគួរសម តាមរយៈឌុយ USB បង្កប់មកជាមួយខ្សែក្រវ៉ាត់ស្រាប់។ ដោយយោងតាមក្រុមផលិត Nifty បានប្រាប់អោយដឹងថាបើសាកថ្ម iPhone 6 ចាប់ពីថ្ម 0% រហូតដល់ 100% គឺចំនាយពេល 2 ម៉ោងកន្លះ។
ប្រភពៈ DigitalTrend
ដោយៈ BenYamin
11:35am 22 វិច្ឆិកា
No comments:
Post a Comment