ឧបករណ៍ថ្មី
ដែលនឹងត្រៀមបង្ហាញខ្លួននាថ្ងៃអនាគតដ៏ខ្លីនោះគឺខ្សែក្រវាត់ពិសេស
ដែលវាមានតួនាទីជាខ្សែក្រវ៉ាត់ផង
និងជាប្រភពភ្លើងសម្រាប់អោយយើងធ្វើការសាកថ្មស្មាតហ្វូនបានយ៉ាង
ប្រសើរ និងងាយស្រួលបំផុត។
គំនិតកែច្នៃខ្សែក្រវ៉ាត់ពីសេសនេះឡើងគឺដើម្បីកាត់បន្ថយការយក
ឧបករណ៍តាមខ្លួន
ព្រោះខ្សែក្រវ៉ាត់ត្រូវបានយកទៅប្រើប្រាស់រាល់ថ្ងៃពីសំណាក់មនុស្ស
ទូទាំងពិភពលោក ដូច្នេះហើយទើបបានជាក្រុម Nifty
បានធ្វើការបង្កើតគម្រោងផលិតខ្សែក្រវ៉ាត់ Xoo
ចេញមកដោយពាក់នៅជាប់នឹងខ្លួនមនុស្សស្រាប់
ហើយថែមទាំងអាចសាកថ្មទៅកាន់ស្មាតហ្វូនបានយ៉ាងប្រសើរថែមទៀតផង
ដែលនេះពិតជាមានភាពងាយស្រួលខ្លាំងណាស់ទៅដល់ការប្រើប្រាស់
ស្មាតហ្វូនមិនថា iPhone ឬស្មាតហ្វូន Android ឡើយ។
ពាក់ព័ន្ធនឹងការផលិតខ្សែក្រវ៉ាត់ទំនើបមួយនេះគឺមិនមែនជារឿងងាយ
ស្រួលឡើយ គឺតម្រូវអោយមានក្រុមអ្នកជំនាញជាច្រើនមករួមគំនិតគ្នា
ដើម្បីផលិតអោយបានចេញជារូបរាង
និងប្រើប្រាស់បច្ចេកវិទ្យាពិសេសក្នុងការផ្ទុកកម្លាំងថ្មនៅក្នុង
នោះ ដោយប្រើប្រាស់ថ្មពិសេសម្យ៉ាងឈ្មោះ Lithium Ceramic Polymer
Flexible Battery អាចធ្វើការបត់បែនតាមខ្សែក្រវ៉ាត់បាន
រួមទាំងគុណភាព និងប្រព័ន្ធការពារសុវត្ថិភាពផងដែរ។ ខ្សែក្រវ៉ាត់
Xoo មានទម្ងន់ដូចទៅនឹងខ្សែក្រវ៉ាត់មានលក់នៅតាមទីផ្សារផងដែរ
ដោយខ្សែវាត្រូវបានផលិតចេញពីជ័រស្វិតគុណភាពខ្ពស់
(តែមិនដល់ខ្សែក្រវ៉ាត់ផលិតចេញពីស្បែកសត្វឡើយ)
ក៏ដូចជាកម្លាំងថ្ម 2100mAh អាចធ្វើការសាកថ្មស្មាតហ្វូនបានគួរសម
តាមរយៈឌុយ USB បង្កប់មកជាមួយខ្សែក្រវ៉ាត់ស្រាប់។
ដោយយោងតាមក្រុមផលិត Nifty បានប្រាប់អោយដឹងថាបើសាកថ្ម iPhone 6
ចាប់ពីថ្ម 0% រហូតដល់ 100% គឺចំនាយពេល 2 ម៉ោងកន្លះ។
ប្រភពៈ DigitalTrend
ដោយៈ BenYamin
11:35am 22 វិច្ឆិកា
No comments:
Post a Comment