១) iPhone 6
ជាកូនភ្លោះជាមួយ iPhone 6 Plus ដែលសុទ្ធតែត្រូវបានក្រុមហ៊ុន Apple ពង្រីកអេក្រង់លើស្មាតហ្វូនទំនើបទាំងពីរនេះមានទំហំធំជាងជំនាន់ iPhone មុនៗ។ នៅលើសេវាកម្មស្វែងរុករក Yahoo ទូរស័ព្ទ iPhone 6 បានជាប់ជាពាក្យដែលមានការស្វែងរកច្រើនជាងគេចំណាត់ថ្នាក់លេខ៩ ប្រចាំឆ្នាំ២០១៤។ បច្ចេកវិទ្យាថ្មីខ្លះបានបំពាក់ ហើយខ្លះទៀតត្រូវបានធ្វើបច្ចុប្បន្ននៅលើ iPhone 6/6 Plus កាន់តែទំនើប។ ថ្មត្រូវបានបង្កើនថាមពលខ្ពស់ជាងមុន iPhone 6 មាន 1810mAh ចំណែក iPhone 6 Plus 2915mAh ខណៈ iPhone 5S មានត្រឹម 1560mAh។ ក្នុងនោះអង្គចងចាំក៏ត្រូវបានបង្កើនរហូតដល់ 128GB ដែរ។ មុខងារថ្មីលេចធ្លោគឺ Apply Pay អាចបង់ប្រាក់ទិញទំនិញតាមទូរស័ព្ទដៃបាន។
... រឿងរ៉ាវសំខាន់ៗជុំវិញក្រុមហ៊ុន និងបុគ្គលល្បីល្បាញក្នុងពិភពបច្ចេកវិទ្យា កើតមានអំឡុងឆ្នាំ២០១៤ នេះ ...
២) Galaxy S5
ត្រូវបានចាត់ទុកជាស្មាតហ្វូន Android ទំនើបបំផុតមួយលើពិភពលោកប្រចាំឆ្នាំ២០១៤នេះ ដោយសមត្ថភាពដំណើរការ ព្រមទាំងបច្ចេកវិទ្យា ពិសេសគឺមុខងារស្កេនក្រយៅដៃ finger print។ Galaxy S5 ទទួលបានការពេញនិយមខ្លាំង ដោយលក់ដាច់ច្រើននៅត្រីមាសទី៣ ឆ្នាំ២០១៤។ នៅលើ Yahoo search ពាក្យ Galaxy S5 គឺជាប់លេខ២ ជាផលិតផលមានការស្វែងរកច្រើនជាងគេនៅឆ្នាំ២០១៤។ ស្មាតហ្វូន Galaxy Alpha ជាម៉ូដែលទូរស័ព្ទដែលមានការរំពឹងថា នឹងទទួលបានប្រជាប្រិយភាពខ្លាំងបន្តពី Galaxy S5។
៣) Galaxy Note 4
រយៈពេល ៣ឆ្នាំមុនពេល Apple បញ្ចេញទូរស័ព្ទផេប្លេត iPhone 6 Plus គឺមានតែ Galaxy Note របស់ក្រុមហ៊ុន Samsung ទេដែលជាកំពូលផេប្លេតស៊ីដាច់គេ។ ឧបករណ៍កាត់ស្មាតហ្វូន និងកាត់ថេប្លេតដំបូង Galaxy Note មានអេក្រង់ ៥,៧អ៊ីញអាចបំពេញតម្រូវការអ្នកប្រើដែលចង់បានអេក្រង់ធំៗ ប៉ុន្តែស្រួលយកតាមខ្លួន មិនដូចថេប្លេត។ ចំណែក Note 4 នេះគឺរឹតតែជោគជ័យថែមទៀតជាមួយការអភិវឌ្ឍ ទទួលបានបច្ចុប្បន្នភាពសមត្ថភាព និងបច្ចេកវិទ្យារឹតតែទំនើប ក្នុងនោះក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ និងមុខងារត្រួតពិនិត្យសុខភាព។
៤) GoPro HERO4 Black
គឺជាកាមេរ៉ាសម្រាប់ថតវីដេអូ និងរូបភាពក្នុងកម្រិត 4K image បាន 30frame/វិនាទី ហើយមានសមត្ថភាពអាចថតបានច្បាស់នៅទីកន្លែងខ្សោយពន្លឺ។ កាមេរ៉ា GoPro នេះមានតម្លៃប្រហែល ៥០០ដុល្លារអាមេរិក។
... Huawei ប្រកាសស្មាតហ្វូនមានឈ្មោះស្រដៀង iPhone 6 Plus ហើយឌីហ្សាញរូបរាង និងចេញពណ៌មាសដូចគ្នាទៀត! ...
៥) Apple iPad mini
អ្នកប្រើចង់បានស្មាតហ្វូនមានអេក្រង់ធំៗ ប៉ុន្តែគេចង់ឱ្យថេប្លេតនោះមានទំហំល្មម មិនធំជ្រុលដោយសារពិបាកយកតាមខ្លួន។ iPad mini គឺជាថេប្លេតទទួលបានការគាំទ្រប្រើប្រាស់ច្រើនជាមួយទំហំ ៧,៩អ៊ីញល្មមប្រើស្រួលយកតាម។ នៅចុងខែតុលា ក្រុមហ៊ុន Apple ប្រកាសចេញ iPad mini 3 ជាមួយសមត្ថភាព hardware ដំណើរការលឿនជាងជំនាន់មុន និងបច្ចេកវិទ្យាទំនើបចុងក្រោយ Touch ID។
៦) Xbox One
ជាឧបករណ៍ហ្គេម Game Console ដែលផលិតដោយ Microsoft ចាប់ផ្ដើមចេញលក់តាំងពីខែវិច្ឆិកាឆ្នាំ២០១៣ ទទួលបានការពេញនិយមគួរសម ប៉ុន្តែចំណែកទីផ្សារមួយចំណែកត្រូវបានដណ្ដើមដោយ PlayStation 4 របស់ Sony។
៧) Amazon Kindle Fire
មានឯកទេសសម្រាប់អានសៀវភៅអេឡិចត្រូនិក (ebook reader) និងជាថេប្លេត។ កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Amazon បានណែនាំថេប្លេត Kindle ថ្មីចំនួន៣ស៊េរី ជាមួយទំហំអេក្រង់ផ្សេងគ្នាគឺ ៦អ៊ីញ .,ថេប្លេត ៧អ៊ីញ Fire HD និង Fire HDX ជាមួយតម្លៃរៀងគ្នា ៩៩ដុល្លារ ១៣៩ដុល្លារ និង៣៧៩ដុល្លារ។ ឧបករណ៍ ebook reader ជំនាន់ចុងក្រោយរបស់ Amazon គឺ Kindle Voyage តម្លៃ ២០០ដុល្លារ។
... មានដឹងអត់ថា នៅលើ iPhone/iPad របស់អ្នកមានមុខងារពិសេសអាចសរសេរ SMS តាមអ្នកនិយាយបានយ៉ាងលឿន! ...
៨) Sony PlayStation 4
រយៈពេលប្រហែល ១ឆ្នាំមកហើយដែល Sony ចេញលក់ PlayStation 4 ទទួលបានការពេញនិយមជាឧបករណ៍ហ្គេមទំនើប។ PlayStation 4 កំពុងដណ្ដើមចំណែកទីផ្សារជាមួយ Xbox ដោយមានតម្លៃធូរជា Xbox One ១០០ដុល្លារ។ សមត្ថភាពក្រាហ្វិករបស់ PlayStation 4 ខ្ពស់ ដំណើរការរលូន។
៩) iPad Air
ទំហំធំនៅលើស្មាតហ្វូនអាចជាទីចាប់អារម្មណ៍សម្រាប់សាធារណជន ប៉ុន្តែថេប្លេតអេក្រង់ធំ ហើយមានកម្រាស់ស្ដើងទៀត ក៏កាន់តែពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។ ជាក់ស្ដែង iPad Air 2 នេះមានកម្រាស់ស្ដើងជា iPad មុនៗត្រឹមតែ ៦,១មិល្លីម៉ែត្រប៉ុណ្ណោះ។ នៅមានបច្ចេកវិទ្យាទំនើបៗដូចជា touch ID, អង្គប្រតិបត្តិដំណើរការលឿនជាងមុន កាមេរ៉ាថតបានច្បាស់ជាងមុន បច្ចេកវិទ្យា Wi-Fi ល្អជាងមុន ក៏ត្រូវបានបំពាក់លើ iPad Air 2 ដែរ។
១០) Microsoft Surface Pro 3
គឺជាថេបេ្លតមុខងារកុំព្យូទ័រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Operating System។ តម្លៃថេប្លេតកាត់កុំព្យូទ័រនេះចន្លោះពី ៧៩៩ដុល្លារ ទៅ ១៥៤៩ដុល្លារអាមេរិក។ Surface Pro 3 ត្រូវបានឌីហ្សាញ និងមានលក្ខណៈសម្បត្តិស័ក្ដិសមប្រើសម្រាប់អ្នកជំនួញយកតាមខ្លួន ព្រោះអាចប្រើកម្មវិធីការិយាល័យ Microsoft Office បាន។ អេក្រង់ Surface Pro 3 ទំហំ ១២អ៊ីញ ភ្ជាប់មកជាមួយជើងទម្រពិសេស Kickstand ងាយស្រួលប្រើជាមួយ keyboard អាចដកបាន៕
... Xiaomi និង Apple រាសីឡើងចំណែកទីផ្សារស្មាតហ្វូនសុទ្ធតែល្អជាងមុន ធ្លាក់ចុះតែ Samsung ...
No comments:
Post a Comment